ក្រសួងការងារ ដាក់កំហិតឲ្យនិយោជក ម្ចាស់សហគ្រាសក្រៅប្រព័ន្ធ ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជី ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែករបបសន្តិសុខសង្គម

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងឲ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានការងារក្រៅប្រព័ន្ធ ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីសហគ្រាស និងកម្មករនិយោជិតរបស់ខ្លួន នៅទីស្នាក់ការកណ្ដាលនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ឬទីស្នាក់ការ ប.ស.ស នៅទូទាំង២៤ខេត្ត ឬសាខា ប.ស.ស ទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ ផ្នែករបបសន្តិសុខសង្គម ពីរាជរដ្ឋាភិបាល។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការអំពាវនាវនេះ ត្រូវបានធ្វើឡើងតាមការអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត កាលពីពេលកន្លងទៅ ដែលបានស្នើឲ្យនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ដែលកំពុងប្រើប្រាស់កម្មនិយោជិតម្នាក់ ឬច្រើននាក់ ត្រូវមានកាតព្វកិច្ចចុះបញ្ជីសហគ្រាស គ្រឹះស្ថានការងារ និងកម្មករនិយោជិតរបស់ខ្លួន មកក្នុងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែករបបសន្តិសុខសង្គម។ លោក ជាវ ប៊ុនរិទ្ធ ប្រធាន​ការិយាល័យ​គោល​នយោបាយ​ និង​ជា​អ្នក​នាំ​ពាក្យនៃ ប.ស.ស​ … Continue reading ក្រសួងការងារ ដាក់កំហិតឲ្យនិយោជក ម្ចាស់សហគ្រាសក្រៅប្រព័ន្ធ ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជី ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែករបបសន្តិសុខសង្គម